ក្រុមជម្រើសជាតិកម្ពុជា បានធ្វើទៅដល់ប្រទេសហុងកុងកាលពីយប់មិញ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិចិនហុងកុងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៧:០០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Hong Kong ដោយមានការផ្សាយផ្ទាល់នៅទូរទស្សន៍ BTV ផងដែរ។
យ៉ាងណាមិញមុនឈានដល់ការប្រកួតយើងមកមើលប្រវត្តិជួបគ្នា៧ប្រកួតចុងក្រោយរវាងកម្ពុជា ជាមួយហុងកុង គឺកម្ពុជា មិនធ្លាប់ប្រកួតឈ្នះហុងកុង នោះទេ ដោយធ្លាប់ស្មើ ២ប្រកួតប៉ុណ្ណោះ គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននេះដោយនៅឆ្នាំ២០១៦ កម្ពុជា ចាញ់ហុងកុង ៤-២ កម្ពុជា ចាញ់ ហុងកុង ២-០ នៅឆ្នាំ២០១៩ កម្ពុជា ស្មើជាមួយហុងកុង ១-១ កម្ពុជា ចាញ់២-០ ឆ្នាំ២០២២ កម្ពុជា ចាញ់ ៣-០ ឆ្នាំ២០២៣ កម្ពុជា ស្មើ ១-១ និងឆ្នាំ២០២៤ កម្ពុជា ចាញ់៣-០។ ដូច្នេះយើងរងចាំមើលថាតើ កម្ពុជា អាចបំបែកកំណត់ត្រាយកឈ្នះហុងកុងបានដែរឬទេនៅថ្ងៃស្អែក?៕

