បំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន សម្លាប់មនុស្ស និងរបួសជិត ៤០នាក់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បាននិយាយថា ការវាយប្រហារអត្តឃាតនៅខាងក្រៅស្ថាប័នតុលាការក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ សម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងរបួសយ៉ាងហោចណាស់ ២៧ នាក់ផ្សេងទៀត។

លោក Naqvi បានលើកឡើងថា បើតាមការសន្និដ្ឋានជនសង្ស័យ គឺប៉ុនប៉ង់វាយប្រហារលើស្ថាប័នតុលាការក្បែរនោះ នោះទេ ប៉ុន្តែគេមិនអាចចូលទៅខាងក្នុងបាន។

លោក បានបន្ថែមថា អាជ្ញាធរ នឹងកំណត់អត្តសញ្ញាណជនសង្ស័យនោះ រួមទាំងអ្នកដែលពាក់ព័ន្ធនឹងត្រូវនាំខ្លួនទៅកាត់ទោស។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានចោទប្រកាន់ថា ក្រុមជ្រុលនិយមដែលគាំទ្រយ៉ាងសកម្មដោយប្រទេសឥណ្ឌា មានជាប់ពាក់ព័ន្ធ។

ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌា បានបដិសេធអ្វីដែលពិពណ៌នាថាជាការចោទប្រកាន់គ្មានមូលដ្ឋាន និងភស្ដុតាងច្បាស់លាស់។

គួរបញ្ជាក់ថា មានការបំផ្ទុះគ្រាប់បែកស្រដៀងគ្នានេះនៅឥណ្ឌា កាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្សជាង ១០នាក់ និងរងរបួសជិត ២០នាក់ ខណៈអាជ្ញាធរ សង្ស័យថាជាទង្វើដែលមានការគាំទ្រពីរដ្ឋាភិបាលប៉ាគីស្ថាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment