​ទាហានថៃដែលជាន់មីន មានបំណងរាយលួសបន្លាជាថ្មីលើដីខ្មែរ

ប្រភពពីកងទ័ពកម្ពុជាបានឱ្យដឹងថា ទាហានថៃដែលជាន់មីនកាលពីថ្ងៃច័ន្ទម្សិលមិញ បានចូលមកទឹកដីកម្ពុជាជាថ្មី ក្នុងគោលបំណងដើម្បីរាយលួសបន្លានៅតំបន់វាលឥន្រ្ទី ខាងលិចប្រាសាទព្រះវិហារ ជាតំបន់ដែលអតីតខ្មែរក្រហមធ្លាប់ឈរជើងនៅទីនោះ។

ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញដែរថា គ្រាប់មីនដែលទាហានថៃចំនួនពីររូបជាន់នោះ គឺជា “មីនចាស់” ដែលនៅសេសសល់តាំងពីទសវត្សរ៍៧០ និង៨០មកម៉្លេះ។ 

បណ្ឌិត ម៉េង ប៊ៀល អ្នកតាមដានប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បាននិយាយថា ហេតុការណ៍ជាន់មីន ជាភស្តុតាងថ្មីប្រាប់ថា ថៃបានរំលោភកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ព្រោះថៃអនុញ្ញាតឱ្យទាហានរបស់ខ្លួនរំលោភចូលទឹកដីកម្ពុជាជាថ្មី។

លោកបន្តថា «ទាហានថៃអាចបន្តភូតកុហកប្រជាជនថៃបាន តែថៃបាត់តម្លៃនៃភាពស៊ីវីល័យជាមនុស្សជាតិនៅតំបន់អាស៊ីទៅហើយ»៕

ប្រភព៖ លោក ពុយ គា ប្រធានក្លិបអ្នកាសែតកម្ពុជា

Written by 

Related posts

Leave a Comment