នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វត្តមានកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក មកពីបណ្តាប្រទេសផ្សេងៗគ្នា បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ Vattanac Legends Championship 2025!។
សូមជម្រាបថា ព្រឹត្តិការណ៍ Vattanac Legends Championship រៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តឡើងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី២១,២២,២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕(FN)




