កាលពីម្សិលមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិបាល់ទាត់យុវជនអាយុក្រោម១៧ឆ្នាំ ចូលរួមការប្រកួត AFC U17 Asian Cup Saudi Arabia 2026 វគ្គជម្រុះ នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមជម្រាបថា ព្រឹត្តិការណ៍ក្រុម U-17 កម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន,ឡាវ,យេម៉ែន,កោះហ្គាំ និង ប៉ាគីស្ថាន។ ចំណែកការប្រកួតបើកឆាក U-17 កម្ពុជា ប៉ះប៉ាគីស្ថាន នៅថ្ងៃទី២២ ប៉ះឡាវ ថ្ងៃទី២៤ ប៉ះយេម៉ែន ថ្ងៃទី២៦ ប៉ះកោះហ្គាំ ថ្ងៃទី២៨ និងចុងក្រោយប៉ះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

