ថ្មីៗនេះ លោកXi Jinping ប្រធានរដ្ឋចិនបាន ឆ្លើយតបលិខិតរបស់អ្នកជំនាញចិនវិទ្យាវ័យក្មេង ដោយលើកទឹកចិត្តពួកគេដើរតួនាទីជាបេសកជនតភ្ជាប់អរិយធម៌ចិន និងបរទេស។
លោកXi Jinping បានថ្លែងថា ខ្ញុំសូមកោតសរសើរចំពោះអ្នកទាំងអស់គ្នាដែលស្រឡាញ់ភាសាចិន និងវប្បធម៌ចិន ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការសិក្សាអំពីចិនវិទ្យា និងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។
លោកXi Jinping បានសង្កត់ធ្ងន់ថាចិនវិទ្យាមានប្រភពនៅប្រទេសចិន ហើយក៏ជាទ្រព្យសម្បត្តិខាងវិញ្ញាណរបស់មនុស្សទាំងមូលផងដែរ។សង្ឃឹមថា លោកអ្នកនឹងបន្តសិក្សាអំពីចិនវិទ្យា និងធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងការស្រាវជ្រាវ និងបកស្រាយ អំពីប្រទេសចិនពិតប្រាកដ គ្រប់ទិដ្ឋភាព និងគ្រប់ជ្រុងជ្រោយជូនពិភពលោក ដើរតួនាទីបេសកជនភ្ជាប់អរិយធម៌ចិន និងបរទេស និងរួមចំណែកជាប្រាជ្ញា និងកម្លាំងក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
គួរបញ្ជាក់ថា សន្និសីទភាសាចិនពិភពលោកឆ្នាំ២០២៥ នឹងបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកាខាងមុខនេះ។

