សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួបរួមគ្នា និងគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចរបស់ខ្លួនដែលមានគោលបំណងជំរុញផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ហ្គាហ្សា ដោយព្រមានថា បើមិនដូច្នោះទេ ប្រជាជនប៉ាឡេស្ទីនអាចរងផលវិបាកធ្ងន់ធ្ងរ។

អ្នកនាំពាក្យនៃបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំពុងមានកិច្ចប្រឹងប្រែងលើដំណោះស្រាយ ស្ថិតក្រោមការចរចាយ៉ាងសកម្ម។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បទឈប់បាញ់នេះមានភាពផុយស្រួយ ហើយយើងសូមអំពាវនាវដល់ក្រុមប្រឹក្សាឱ្យរួបរួមគ្នា និងឈានទៅមុខដើម្បីធានាសន្តិភាពដែលត្រូវការជាចាំបាច់ ដោយហៅវាថាជាពេលវេលាប្រវត្តិសាស្ត្រដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពដ៏ស្ថិតស្ថេរនៅមជ្ឈិមបូព៌ា។
កាលពីសប្តាហ៍មុន មន្ត្រីអាមេរិក បានចាប់ផ្តើមការចរចានៅក្នុងក្រុមប្រឹក្សាលើសេចក្តីព្រាងមួយដែលនឹងបន្តលើបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល និងហាម៉ាស និងគាំទ្រផែនការរបស់លោក ត្រាំ ៕


ដោយ៖ ពេជ្រ
