​ក្រុមគោព្រៃកម្ពុជា ​វាយបកតាមស្មើក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាព​

ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើក្រុមជម្រើសហុងកុង ដោយលទ្ធផល ១-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ​កាលពីយប់មិញ នៅកីឡដ្ឋានហុងកុង ​ប្រទេសហុងកុង។

ជំនួបដ៏ជក់ចិត្តនេះ កីឡាករ Wong Wai បានរកគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះហុងកុង ១គ្រាប់មុន នៅនាទី៣២ តែ ២នាទីក្រោយមកកីឡាករ សារ៉េត គ្រីយ៉ា ក៏តែតបញ្ចប់ទីគ្រាប់តាមស្មើឲ្យក្រុមជម្រើសជាតិកម្ពុជាវិញ រហូតដល់ចប់វគ្គទី១។

ចូលវគ្គទី២ ក្រុមទាំងពីរ បានវាយសម្រុកគ្នាទៅវិញទៅមក ពិសេសក្រុមគោព្រៃកម្ពុជា ដែលបានបង្កើតឱកាសមុតស្រួចជាច្រើនលើក ក្នុងការស៊ុតបញ្ចប់ទី ជាក់ស្ដែងឱកាស ៤លើករបស់ សារ ទី និង Andres Neito តែសោកស្ដាយធ្វើមិនបានសម្រេច។ រីឯហុងកុង ក៏មានឱកាសជាច្រើនផងដែរ តែមិនអាចទម្លាយរបាំងការពារកម្ពុជា នាំឲ្យការប្រកួតបញ្ចប់ ដោយលទ្ធផលស្មើគ្នា ១-១៕

Written by 

Related posts

Leave a Comment