អាមេរិក ពិចារណាដំឡើងមូលដ្ឋានទ័ពជិតតំបន់ហ្គាហ្សា

យោធាសហរដ្ឋអាមេរិក កំពុងវាយតម្លៃពីលទ្ធភាពនៃការសាងសង់មូលដ្ឋាននៅក្បែរតំបន់ហ្គាហ្សា ដែលអាចផ្ទុកកងទ័ពបានប្រហែល ១០,០០០ នាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg រាយការណ៍ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានស្នើសុំឱ្យក្រុមហ៊ុនជាច្រើនវាយតម្លៃ និងប៉ាន់ស្មានពីការចំណាយលើការសាងសង់មូលដ្ឋានប្រតិបត្តិការយោធាបណ្តោះអាសន្ន ដែលមានសមត្ថភាពផ្ទុកកងទ័ពចំនួន ១០,០០០ នាក់ នៅជិតតំបន់ហ្គាហ្សានេះ។

មន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា សំណើនេះគឺបង្ហាញពីជំហានដំបូងឆ្ពោះទៅរកការរៀបចំផែនការបង្កើតមូលដ្ឋានសម្រាប់កងកម្លាំងស្ថេរភាពអន្តរជាតិ។

កាលពីថ្ងៃទី ២៩ ខែកញ្ញា សេតវិមាន បានចេញផ្សាយផែនការដ៏ទូលំទូលាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ដោះស្រាយស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា។

ផែនការ ២០ ចំណុច រួមមានក្នុងចំណោម​វិធានការ​ផ្សេងទៀត ការបង្កើត​រដ្ឋបាល​ខាងក្រៅ​បណ្ដោះអាសន្ន​នៅក្នុង​តំបន់​ប៉ាឡេស្ទីន និង​ការដាក់ពង្រាយ​កងកម្លាំង​ស្ថិរភាព​អន្តរជាតិ។ នៅថ្ងៃទី ៩ ខែតុលា អ៊ីស្រាអែល និង​ហាម៉ាស​ បាន​យល់ព្រម​អនុវត្ត​ដំណាក់កាល​ទីមួយ​នៃ​ផែនការ​សន្តិភាព​របស់លោក ត្រាំ ហើយ​កិច្ចព្រមព្រៀង​ឈប់បាញ់​ចូលជាធរមាន​ នៅថ្ងៃទី ១០ ខែតុលា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment