តោះមកមើលប្រវត្តិ​ជួប​គ្នា​៧​ប្រកួត​ចុងក្រោយ​រវាង​កម្ពុជា​និង​ហុងកុង ប៉ះគ្នានៅថ្ងៃស្អែក

ក្រុមជម្រើសជាតិកម្ពុជា បានធ្វើទៅដល់ប្រទេសហុងកុងកាលពីយប់មិញ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិចិនហុងកុងនៅថ្ងៃទី១៣ ​ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ម៉ោង ៧:០០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Hong Kong ដោយមានការផ្សាយផ្ទាល់នៅទូរទស្សន៍ BTV ផងដែរ។

យ៉ាងណាមិញមុនឈានដល់ការប្រកួតយើងមកមើលប្រវត្តិ​ជួប​គ្នា​៧​ប្រកួត​ចុងក្រោយ​រវាង​កម្ពុជា​ ​ជាមួយ​ហុងកុង​ ​គឺ​កម្ពុជា​ ​ មិន​ធ្លាប់​ប្រកួត​ឈ្នះ​ហុងកុង​ ​​នោះ​ទេ​ ដោយ​ធ្លាប់​ស្មើ​ ២ប្រកួត​ប៉ុណ្ណោះ​ គិត​ចាប់តាំងពី​ឆ្នាំ​២០១៦ មក​ដល់​បច្ចុប្បន្ន​នេះ​​ដោយនៅឆ្នាំ២០១៦ កម្ពុជា ចាញ់ហុងកុង ៤-២ កម្ពុជា ចាញ់ ហុងកុង ២-០ នៅឆ្នាំ២០១៩ កម្ពុជា ស្មើជាមួយហុងកុង ១-១ កម្ពុជា ចាញ់២-០ ឆ្នាំ២០២២ កម្ពុជា ចាញ់ ៣-០ ឆ្នាំ២០២៣ កម្ពុជា ស្មើ ១-១ និងឆ្នាំ២០២៤ កម្ពុជា ចាញ់៣-០។ ដូច្នេះយើងរងចាំមើលថាតើ កម្ពុជា អាចបំបែកកំណត់ត្រាយកឈ្នះហុងកុងបានដែរឬទេនៅថ្ងៃស្អែក?៕

Written by 

Related posts

Leave a Comment