លោក ញឹក បានខេង ស្នើ ន.ធ.ក.ជម្រុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅខេត្តពោធិសាត់

ថ្លែងនៅក្នុងសិក្ខាសាលផ្សព្វផ្សាយអំពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា( ន.ធ.ក.) នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តពោធិសាត់ លោក ញឹក បានខេងអភិបាលរងខេត្តបានស្នើនិយតករធានារ៉ាប់រងកម្ពុជាជម្រុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅខេត្តពោធិសាត់ សំដៅលើ បង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងជ្រុងម្ខាងទៀតរួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនដល់ពលរដ្ឋក្នុងខេត្តផងដែរ។

លោកអភិបាលរងខេត្ត លើកទ្បើងថា អង្គសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រងជាពិសេសការធានារ៉ាប់រងជាកាតព្វកិច្ចពាក់ព័ន្ធនឹងការដឹកជញ្ជូនអ្នកដំណើរដឹកជញ្ជូនទំនិញ និងការដ្ឋានសាងសង់ តាមរយៈការធ្វើបទបង្ហាញដោយផ្ទាល់របស់ក្រុមការងារនៃនិយ័តករធានារ៉ាប់រងកម្ពុជា។

លោកក៏បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីតំណាងមន្ទីរនៃខេត្តពោធិ៍សាត់ តំណាងមូលដ្ឋានសុខាភិបាល ក៏ដូចជាតំណាងវិស័យឯកជនពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ដើម្បីទាញយកនូវចំណេះដឹងថ្មីៗពីការធ្វើបទបង្ហាញរបស់វាគ្មិនជំនាញ និងចែករំលែកចំណេះដឹងទាំងនេះទៅដល់អ្នកជុំវិញផងដែរ៕

Written by 

Related posts

Leave a Comment