​គ្រូបង្វឹកភ្នំពេញក្រោន និយាយអំពីការប្រកួតជាមួយវិសាខានៅល្ងាចនេះ

គ្រូបង្វឹកក្រុមបាល់ទាត់ភ្នំពេញក្រោនលោក Oleg Starynskyi បាននិយាយអំពីការប្រកួតជាមួយវិសាខានៅ​ល្ងាចនេះថា«គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី ៣ពិន្ទុ។

លោកបានបន្តថា មិនថាយើងជួបក្រុមណានោះទេ យើងតែងតែមានសម្ពាធជានិច្ច។ សម្រាប់យើងគឺចង់ឲ្យអ្នកគាំទ្រសប្បាយចិត្ត យើងមិនចង់ឲ្យពួកគេខកចិត្តនោះទេ នេះគឺជាសម្ពាធវិជ្ជមានមួយ ព្រោះវាអាចធ្វើឲ្យយើងរឹងមាំបាន»៕

Written by 

Related posts

Leave a Comment