​សមត្ថកិច្ចជំនាញចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់យានយន្ដ​តុបតែងភ្លើងខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរម៉ូតូមិ​នពាក់មួកសុវត្ថិភាព បានចំនួន ៥១គ្រឿង

ខេត្តរតនគិរី÷ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ា សំអាត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចំនួន២៥នាក់ ចុះធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ការចុះអនុវត្តច្បាប់ចរាចរណ៍នេះធ្វើឡើងនៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥(ចាប់ពីម៉ោង ២០:០០នាទីដល់ម៉ោង២៣:០០នាទី 

ក្នុងភូមិសាស្ត្រខេត្តរតនគិរី ស្ថិតនៅចំណុចគោលដៅ

មុខវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍ បានបង្ហាញថា ជាលទ្ធផលក្រុមការងារ បានត្រួតពិនិត្យយានយន្តឆ្លងកាត់ សរុបចំនួន ១១២គ្រឿង ក្នុងនោះ ឃាត់យានយន្ដតុបតែងភ្លើងខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព បានចំនួន ៥១គ្រឿងមានដូចជា៖

១-រថយន្ដធុនស្រាលចំនួន ១១ គ្រឿង

២-រថយន្ដធុនធ្ងន់ចំនួន ០៦ គ្រឿង

៣-ម៉ូតូសណ្ដោងរ៉ុម៉កចំនួន ០៣ គ្រឿង

៤-ម៉ូតូកង់បីចំនួន ០៦គ្រឿង

៥-អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានចំនួន ២៥គ្រឿង។

សូមបញ្ជាក់ថា ករណីល្មើសខាងលើនេះ កម្លាំងនគរបាលចរាចរណ៍បានធ្វើការអប់រំ ណែនាំនៅគោលដៅ ដើម្បីឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ប៉ុន្តែពុំបានធ្វើការផាកពិន័យនោះទេ៕

Written by 

Related posts

Leave a Comment