​ក្រសួងធនធានទឹក៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១៥% ចាប់ពីថ្ងៃទី១២-១៤ ខែមីនា

ក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថា ចាប់ពីថ្ងៃទី១២-១៤ ខែមីនា ឆ្នាំ២០២៥ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សា និងសីតុណ្ហភាពអតីបរមា៣៥អង្សា។ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

– តំបន់ខ្ពង់រាប ​ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សា និងសីតុណ្ហភាពអតីបរមា៣៦អង្សា។ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង ក្រចេះនិងមណ្ឌលគីរី អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

– តំបន់មាត់សមុទ្រ ​សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពអតីបរមា៣៥អង្សា។ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី២០%៕

Written by 

Related posts

Leave a Comment