បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តបពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្ត បន្ទាយមានជ័យ ដោយមានការចូលរួម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អង្គភាពទាំង៣ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរង អភិបាល ក្រុង ស្រុក មេឃុំ ចៅ សង្កាត់ និងសមាជិកសមាជិកានៃអង្គពិធីទាំងមូល រាប់រយនាក់បានចូលរួម។

លោក អ៊ួង ចន្ទី ប្រធាននាយកដ្ឋានបុគ្គលិក មន្ត្រី រាជការស៊ីវិល និងមន្តីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យ របស់រាជរដ្ឋភិបាលកម្ពុជា លេខ : ១៦.អនុ ក ភ ត ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាស កតែងតាំង លោក ឃូ ពៅ ចូលកាន់មុខ តំណែង ជាអភិបាល រងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃប្រកាសអនុក្រឹត្យពីថ្ងៃនេះតទៅ។
លោក ឃូ ពៅ ក្រោយពេលបានប្រកាស អនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តថ្មី រួចមក បានឡើងប្តេជ្ញាចិត្តថា និងខិតខំបំរើការងារក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលខេត្ត គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ។

លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ លោក ឃូ ពៅ ដែលបានខិតខំបំរើជាតិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកបានល្អ ហើយត្រូវ បន្តសហការគ្នាក្នុងការអភិវឌ្ឍន៍ខេត្តឲ្យ មានការរីកចម្រើនបន្ត ឯកឧត្តមបានជម្រុញដល់អភិបាលរងខេត្ត ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។
ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក្នុងនោះលោក បានសូមណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀតផងដែរ ៕







